កូនកំព្រា​

កូនកំព្រាព្រាត់ឪពុកទុក្ខរីងរៃ
កូនកំព្រាឃ្លាតម្តាយថ្លៃបីនែបនិត្យ
កូនកំព្រារស់រងកម្មត្រាំជីវិត
កូនកំព្រាចង់នែបនិត្យជិតមេបា ។
ម្តាយនៅរស់ត្រឹមតែកាយក្ស័យវិញ្ញាណ
ម្តាយនៅរស់ឈ្មោះជាស្ពានយានបច្ចា
ម្តាយនៅរស់អស់បេះដូងយោងសង្ខារ
ម្តាយនៅរស់ក្សោះកាយាច្បារទុក្ខភ័យ ។
ឪមិនស្លាប់ជាប់នឹងជង់អន្លង់កាម
ឪមិនស្លាប់ងប់ដិតដាមស្រាំស្មារតី
ឪមិនស្លាប់ងប់តណ្ហាដូរដែនដី
ឪមិនស្លាប់ចាប់បុត្រថ្លៃលៃតម្រេក ។
កូនទុក្ខធំយំយែករកលោកមេបា
កូនទុក្ខធំខំស្រវារកបង្អែក
កូនទុក្ខធំក្រំជីវិតចិត្តសង្វេគ
កូនទុក្ខធំខំប្រឹងស្រែករែកឃ្នាងឃ្មោះ ។
ប្រឹងរត់រកលោកមេបាការពារពង្ស
ប្រុងរត់រកជ្រកកាយអង្គប្រុងរួមរស់
ប្រុងរត់រកពុកម៉ែឯងក្រែងផុតគ្រោះ
ប្រុងរត់រកលោកបង់បោះគ្រោះដល់ស្លាប់ ។
ពេលដឹងខ្លួនពួនឱបទុក្ខពុកជាប់ទ្រុង
ពេលដឹងខ្លួនម្តាយជាប់ជង់ក្នុងភក់ល្បាប់
ពេលដឹងខ្លួនបេះដូងស្វិតចិត្តកកខាប់
ពេលដឹងខ្លួនពុកម៉ែស្លាប់ជាប់ចំណង ។
តាំងចិត្តថាស្រវារៀនរបៀនថ្លៃ
តាំងចិត្តថាស្តារស្មារតីឲ្យផូរផង
តាំងចិត្តថាសាងជីវិតផុតសៅហ្មង
តាំងចិត្តថាយាត្រាត្រង់គង់រុងរឿង ៕

2007_cambodia_monks
ក្រុមប៉ូលិស្តនៃរបប ហ៊ុន សែន ដេញសំពងព្រះសង្ឃខ្មែរក្រោមនៅមុខស្ថានទូតយួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៧ ខណៈដែលព្រះសង្ឃទាំងនេះទាមទារឲ្យអាជ្ញាធរយួនគោរពសិទ្ធិខ្មែរនៅដែនដីកម្ពុជាក្រោម ។  HRW

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s