ព្រះខ្លប

(មេពាក្យ ៨)

បុប្ផាជនបទស្រគត់ស្រគំ
មារយាទរមទមសក្តិសមលើសស្រី
ឫកពាអឹមអៀមស្ងៀមមិនចេញស្តី
ញញឹមប្រិមប្រិយមិនស្តីថ្លាថ្លែង ។
មើលភ័ក្ត្រក្រឡង់ក្រហមស្ទើរស្វាយ
ស្ងួនបង្ហាញកាយក្រោមផ្ទៃសូរ្យសែង
ព្រះពាយផាត់មករករឿងថ្លាថ្លែង
ផ្កាខ្មាសគេឯងតែងបាំងភក្រ្តា ។
ពេលយប់មកដល់ផ្កាយល់ក្រឹត្យក្រម
ចូលព្រះបន្ទំពុំចេញយាត្រា
យាងទតឡេះឡោះនៅតាមសួនច្បារ
ព្រោះខ្លាចញាតិថាបុប្ផាឥតលក្ខណ៍ ។
ម្រាមដៃស្រលនស្រួចដូចបន្លា
ចង់សុំសច្ចាស្នេហាស្មោះស្ម័គ្រ
តែគ្មានសង្ឃឹមព្រោះផ្កាជាអ្នក
ម្នាងក្នុងដំណាក់នៃវង្ស «ព្រះខ្លប» ៕៚

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែចេត្រ ឆ្នាំខាល ទោស័ក ព. ស. ២៥៥៤
ត្រូវនឹងថ្ងៃទី ០៧ ខែមេសា គ. ស. ២០១១

mimosa

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s