ទឹកភ្នែកមនុស្សជាតិ

(មេពាក្យ ៨)

សូមឲ្យពលរដ្ឋជប៉ុនដែលបានស្លាប់ក្នុងគ្រោះរំជួលដី កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១
បានទៅកើតក្នុងកើតក្នុងទីគាប់ទីគួរកុំបីឃ្លៀងឃ្លាតឡើយ ។

japan_tsunami_anniversary_01da1-14437
ការបួងសួងក្រោយពីព្រឹត្តិការណ៍រំជួលដី ។ រូបថត៖ Washington Post

ឃើញរូបភាពភ្លាមក្រៀមក្រំឱរា
ស្រក់ទឹកនេត្រាស្លុតទាំងស្មារតី
ពលរដ្ឋជប៉ុនទើបស្លាប់ថ្មីៗ
ក្នុងគ្រោះរំជួលដីដ៏កាចសាហាវ ។
អ្នកបានឃ្លាតទៅនៅសល់ទុក្ខសោក
ធ្វើឲ្យទ្វីបលោកផ្ទៃមេឃពណ៌ខ្មៅ
មនុស្សគ្រប់ជាតិសាសន៍កាន់ទុក្ខសោកសៅ
ឧទ្ទិសសំដៅដល់អ្នកគ្រប់គ្នា ។
អ្នកមានគ្រោះព្រោះរំជួលផែនដី
មនុស្សក្នុងលោកីយ៍ទុក្ខសោកគ្រាំគ្រា
ទឹកភ្នែកហូរជោកផែនពសុធា
នេះហើយគឺជាទឹកភ្នែកមនុស្សជាតិ ៕ ៚

Leave a Reply