កញ្ឆែតលើគោក

(មេពាក្យ ៩)

ជាតិកញ្ឆែត អណ្តែតខ្លួនស្ងួនស្ម័គ្រស្មោះ
ប្រឹងបោះពួយត្រួយលូតលាស់ស្រស់ខៀវខ្ចី
មានប្រយោជន៍ដល់ពូជមនុស្សបេះទៅឆី
ជាអន្លក់ឬអន្លៃទាំងស្រីប្រុស ។
រដូវប្រាំងរាំងហែងហួតស្ងួតផែនដី
ត្រពាំងរីងដាច់អាល័យក្ស័យស្រណោះ
កញ្ឆែតស្គមវលិលោមដីដើម្បីរស់
ក្រោមសូរសែងលែងលូតលាស់អស់ត្រួយខ្ចី ។
ត្រួយស្វិតក្រៀមឫសបៀមដីលៃដង្ហើម
មានជីវិតបឺតសន្សើមពេលរាត្រី
ចិញ្ចឹមវលិត្រដររស់ព្រោះខ្លាចក្ស័យ
វារីជាតិកញ្ឆែតថ្លៃអន្លៃស្រស់ ។
បើត្រពាំងនៅរាំងស្ងួតហួតភក់ល្បាប់
ដីបែកល្ហែងកញ្ជែតស្លាប់ងាប់ក្រៀមក្រោះ
ពូជមនុស្សាខានពិសាត្រួយខ្ចីស្រស់
ព្រោះកញ្ជែតផុតពូជអស់រស់ក្នុងស្លាប់ ៕៚

ថ្ងៃ ៧ រោច ខែ ជេស្ឋ ឆ្នាំ ថោះ ត្រីស័ក ព. ស. ២៥៥៤
ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា មិថុនា គ. ស. ២០១១

Kanhchhet.jpg

Leave a Reply