ខ្ញែរឡើងទ្រើង

(មេពាក្យ៧ )

វស្សាភ្លៀងធ្លាក់ចាក់ជោកដី
ខ្ញែរដុះផុតដីត្រួយខ្ចីលាស់
ស្មានថាប្រពាយអន្លក់ស្រស់
ធ្វើទ្រើងឲ្យបោះពួយវលិថ្លៃ ។
ថែទាំថ្នមថ្នាក់ចាក់ស្រោចទឹក
ក្នុងចិត្តគិតនឹកនឹងបានឆី
បន្លែខ្ចីស្រស់ផ្លែប្រពាយ
បីបាច់រាល់ថ្ងៃក្នុងចម្ការ ។
ខែប្រាំងឈានមកពន្លកខ្ញែរ
បញ្ចេញផ្កាផ្លែដូចប្រាថ្នា
សប្បាយចិត្តហួសព្រោះគិតថា
ជិតបានពិសាផលាស្រស់ ។
ដល់ពេលកំណត់ខ្ញែរទុំជោរ
ព្រះពាយផាត់មក៍គ្មានស្រណោះ
នាំយកមមីសខ្ញែររមាស់
រោលមនុស្សស្រីប្រុសក្តៅក្រហាយ ៕

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ ឆ្នាំថោះត្រីស័ក ព.ស.២៥៥៥
ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១១

moy6

Leave a Reply