ឃើញទីបេត៍នឹកកម្ពុជាក្រោម

where-is-tibet
ផែនទីបង្ហាញពីដែនដីទីបេត៍ ។

(មេពាក្យ ៨)

ព្រះសង្ឃទីបេត៍ (๑) ស្នេហាទឹកដី
ក្រោកឡើងគ្មានភ័យប្រឆាំងរដ្ឋចិន
ជាអាណានិគមសង្កត់សង្កិន
បំផ្លាញបង្ហិនជាតិនិងសាសនា ។
អាជ្ញាធរចិនមិនត្រាប្រណី
បាញ់យ៉ាងចាស់ដៃប្រល័យសង្ឃា
អ្នកទ្រទ្រង់សីលចិត្តដល់មេត្តា
លះបង់ហិង្សាព្រោះសន្តិភាពពិត ។
ខ្មែរក្រោម ទីបេត៍ សមាជិកអិនប៉ូ (UNPO)
ប្តេជ្ញាតស៊ូផ្តាច់ប្តូរយកសិទ្ធិ
សម្រេចវាសនាខ្លួនដោយខ្លួនឯងពិត
លើដីពិសិដ្ឋកេរពីដូនតា ។
ព្រះសង្ឃខ្មែរក្រោមប្រឈមតស៊ូ
ការពារអម្បូរពូជពង្សសាសនា
នៅកម្ពុជាក្រោមត្រូវយួនប្រហារ
អំពើផ្តាច់ការគង់ចាញ់យុត្តិធម៌ ៕៚

tibetan-protestor
ពលរដ្ឋទីបេត៍ដុតខ្លួននៅប្រទេសឥណ្ឌា ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១២ ប្រឆាំងនឹងការធ្វើអាណានិគមរបស់ចិនលើដែនដីទីបេត៍  ខណៈដែលប្រធានរដ្ឋចិន លោក ហ៊ូ ចិន តាវ បំពេញទស្សនកិច្ចនៅឥណ្ឌា ។

……………………………

(๑).ទីបេត៍ (Tibet) ជាដែនដីមួយភាគនៅក្នុងប្រទេសចិនបច្ចុប្បន្ន ដែលមានសម្តេចសង្ឃ ដាឡៃ ឡាម៉ា ជាមេដឹកនាំស្មារតី ។ សម្តេចសង្ឃ ដាឡៃ ឡាម៉ា នៃពលរដ្ឋទីបេត៍ ជាញឹកញាប់តែងតែប្រកាសថា ព្រះអង្គចង់បានឲ្យពលរដ្ឋទីបេត៍បានទទួល «សិទ្ធិសម្រេចវាសនាខ្លួនដោយ ខ្លួនឯង» ដែលខណៈនេះ ចិនកំពុងតែធ្វើណានិគមលើពលរដ្ឋទីបេត៍ ។

Leave a Reply