វៀតណាម​រំឭក​ខួប ៦៩ ឆ្នាំ​ថ្ងៃ​ឯករាជ្យ​លើ​គំនរ​ទុក្ខ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៤ នេះ ប្រទេសវៀតណាមបានរំឭកខួប ៦៩ ឆ្នាំ ទិវាបុណ្យជាតិ ថ្ងៃដែល ហូ ជី មិញ បានប្រកាសបង្កើតប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (Việt Nam Dân chủ Cộng Hòa) ដែលសព្វ ថ្ងៃជាសាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã hội Chủ Nghĩa Việt Nam) ។ សេចក្ដីប្រកាសនេះ បានធ្វើឲ្យជនជាតិយួន និងជនជាតិដើមនានានៅវៀតណាម ព្រមទាំងខ្មែរក្រោមខ្លះដែលនិយមកុម្មុនិស្តបានក្រោក ឡើងជាមួយបក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងរបបអាណានិគមបារាំង ដើម្បីរំដោះខ្លួនចេញពីអាណានិគម ហើយសង្ឃឹមថា នឹងបានទទួលសិទ្ធិសេរីភាពសម្រាប់ជនជាតិរបស់ខ្លួនរៀងៗខ្លួន ។ តែក្រោយពីបារាំង និងអាមេរិក បានដកអាណានិគមចេញពីវៀតណាម និងដែនដីកម្ពុជាក្រោម នោះ ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកត្រូវបានក្លាយជា ជនជាតិភាគតិចរស់នៅក្រោមនឹមអាណានិគមយួនកុម្មុយនិស្ត ទៅវិញ ។ មកដល់ឆ្នាំ ២០១៤ នេះ មានរយៈពេល ៣៩ ឆ្នាំ ហើយ ដែលខ្មែរក្រោមរស់នៅក្រោមនឹកអាណានិគមកុម្មុយនិស្តវៀតណាម ក្រោយពីរបបមួយនេះបានចូល កាន់កាប់ដែនដីកម្ពុជាក្រោម កាលពី ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ ។ ជីវិតរស់នៅក្រោមនឹមអាណានិគមកុម្មុយ និស្តយួន ខ្មែរក្រោមជិតរលាយពូជសាសន៍ហើយ ព្រោះគោលនយោបាយរំលាយជាតិសាសន៍ ពីរដ្ឋាភិបាលវៀត ណាម សព្វថ្ងៃ ។

អ្នកភូមិព្រៃជាប់ ដែលត្រូវតុលាការវៀតណាមផ្តន្ទាទោស កាល ពី ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។
អ្នកភូមិព្រៃជាប់ ដែលត្រូវតុលាការវៀតណាមផ្តន្ទាទោស កាល ពី ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។

កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ លោក ហូ ជី មិញ ក្នុងនាមជាប្រធានរដ្ឋបានអានសេចក្ដីប្រកាសបង្កើតប្រ ទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ។ សេចក្ដីប្រកាសឯករាជ្យនេះ បានដកស្រង់នូវឃ្លាដ៏សំខាន់មួយ ពីសេចក្ដីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នៅឆ្នាំ ១៧៧៦ ដែលមានសេចក្ដីថា៖“ មនុស្សគ្រប់រូប កើតមកមាន សិទ្ធិស្មើគ្នា ធម្មជាតិបង្កើតបានបង្កើតឲ្យពួកគេមានសិទ្ធិដែលមិនមានបុគ្គលណាម្នាក់អាចប៉ះពាល់បានឡើយ ។ ក្នុងសិទ្ធិទាំងនោះ មានសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាព និងសិទ្ធិក្នុងការស្វែងរកសុភមង្គល” ។

សេចក្ដីប្រកាសឯករាជ្យរបស់ លោក ហូ ជី មិញ នៅសួនច្បារបាដិន (Quảng trường Ba Đình) កាលពី ៦៩ ឆ្នាំ មុននេះ ក៏បានដកស្រង់នូវឃ្លាដ៏សំខាន់មួយរបស់ប្រកាសស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋរបស់បដិវត្តន៍បារាំង នៅ ឆ្នាំ ១៧៩១ ថា៖ “មនុស្សកើតមកមានសេរីភាព និងមានសិទ្ធិស្មើគ្នាខាងផលប្រយោជន៍ ហើយជានិច្ចកាលត្រូវមាន សេរីភាព និងស្មើភាពគ្នាខាងប្រយោជន៍” ។

ចំណុចសំខាន់ដែល ហូ ជី មិញ បានលើកឡើងនៅក្នុងសេចក្ដីប្រកាសឯករាជ្យនេះ បានថ្កោលទោសរបបអាណា និគមបារាំងដែលបានធ្វើអាណានិគមលើប្រទេសវៀតណាមអស់រយៈពេល ៨០ ឆ្នាំ បានប្លន់ទាំងស្រុងនូវសិទ្ធិជា មូលដ្ឋានរបស់ពលរដ្ឋវៀតណាម បានរឹបយកផលប្រយោជន៍ពីពលរដ្ឋដល់ខួរឆ្អឹង និងបានអនុវត្តនូវគោលនយោ បាយធ្វើឲ្យពលរដ្ឋល្ងង់ ដើម្បីត្រួតត្រា ជាដើម ។

បក្សកុម្មុយនិស្តវៀតណាម ក៏បានថ្កោលទោសដល់របបអាណានិគមនិយម និងប្រទេសមហាអំណាចដែលប្រកាន់ យករបបមូលធននិយមថា គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតដល់មនោសញ្ចេតនារបស់មនុស្សជាតិ ឡើយ ។ បក្សកុម្មុយយួនក៏បានលើកឡើងនូវទង់រំដោះវណ្ណៈកម្មករ និងកសិករដើម្បីរើខ្លួនចេញពីអាណានិគមនៃ ពួកមូលធននិយម ។

រហូតមកទល់ពេលនេះ គួរណាស់ខ្មែរក្រោមសមនឹងបានទទួលនូវសិទ្ធិសេរីភាពស្មើភាពគ្នានឹងជនជាតិយួន ដូចអ្វី ដែល ហូ ជី មិញ បានថ្លែងនៅក្នុងសេចក្ដីប្រកាសឯករាជ្យរបស់ខ្លួនដែលបានចែងថា “មនុស្សគ្រប់រូប កើតមកមាន សិទ្ធិស្មើគ្នា” ។ ផ្ទុយពីនេះ ពលរដ្ឋខ្មែរក្រោម ត្រូវបានរដ្ឋាភិបាលវៀតណាមសព្វថ្ងៃ រំលោភសិទ្ធិសេរីភាពជាមូលដ្ឋាន ហើយធ្វើបានទុក្ខបុកម្នេញគ្រប់រូបភាពក្នុងគោលបំណងរំលាយពូជសាសន៍ខ្មែរឲ្យរលាយពីដែនដីកម្ពុជាក្រោម ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

រដ្ឋាភិបាលអាណានិគមយួន មិនបានបង្កើតសាលារៀនខ្មែរនៅតាមភូមិស្រុកឲ្យកូនចៅខ្មែរក្រោមបានរៀនសូត្រអក្សរ សាស្ត្រជាតិរបស់ខ្លួនទេ តែបែរជាបង្កើតសាលារៀនយួនឲ្យពួកគេរៀនអក្សរ និងភាសាជាតិយួនជំនួសឲ្យអក្សរ និង ភាសាខ្មែរ វិញ ។ នេះជានយោបាយមួយ ធ្វើឲ្យពលរដ្ឋខ្មែរក្រោមមិនចេះអក្សរសាស្ត្រ និងភាសាជាតិខ្មែររបស់ខ្លួន ហើយក្លាយទៅជាជនជាតិយួនបន្តិចម្ដងៗ ដោយមិនដឹងខ្លួន ។

រដ្ឋាភិបាលអាណានិគមយួន ចេញមុខត្រង់ៗចាប់ផ្សឹកព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដាក់គុកធ្វើទារុណកម្មជាបន្ត បន្ទាប់ ចំពោះព្រះសង្ឃ និងពលរដ្ឋរូបណាដែលមានគំនិតជាតិនិយម ហើយហ៊ានតវ៉ា និងបញ្ចេញមតិទាក់ទងនឹង រឿងជាតិរបស់ខ្លួន ដូចជាករណី ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ជាដើម ។

រដ្ឋាភិបាលអាណានិគមយួន ព្យាយាមលុបបំបាត់ប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ដោយវិធីចាប់ដាក់គុកពលរដ្ឋខ្មែរ ក្រោមរូបណាដែលហ៊ាននិយាយអំពីប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ហើយបានលុបបំបាត់ឈ្មោះភូមិសាស្ត្រនៃដែនដី កម្ពុជាក្រោមពីភាសាខ្មែរទៅជាភាសាយួន ដើម្បីឲ្យកូនចៅខ្មែរក្រោមជំនាន់ក្រោយលែងស្គាល់ឫសគល់របស់ខ្លួនថា កម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរ ហើយត្រូវបានជនជាតិយួនមកធ្វើអាណានិគម ។

រដ្ឋាភិបាលអាណានិគមយួន បានធ្វើឲ្យពលរដ្ឋខ្មែរក្រោមកាន់តែក្រខ្វះខាតអត់ឃ្លាន ហើយកាន់តែល្ងង់ ដើម្បីងាយ ស្រួលត្រួតត្រា និងបង្គាប់បញ្ជាឲ្យធ្វើអ្វីដែលគេចង់បាន ។ ភាពអត់ឃ្លាន និងបញ្ហាក្រីក្របានជម្រុញឲ្យយុវជនខ្មែរ ក្រោមជាច្រើន បង្ខំចិត្តធ្វើចំណាកស្រុកទៅស៊ីឈ្នួលចិនយួននៅព្រៃនគរ ដែលជាកត្តាមួយធ្វើឲ្យអ្នកទាំងនេះរសាយ ពីវប្បធម៌ជាតិរបស់ខ្លួនបន្តិចម្ដងៗ ហើយពួកគេអាចនឹងក្លាយទៅជាជនជាតិយួនដោយមូលហេតុផ្សេងៗនៅពេល អនាគតជាក់ជាមិនខាន ។
រដ្ឋាភិបាលអាណានិគមយួន ធ្វើឲ្យពលរដ្ឋខ្មែរក្រោមល្ងង់ខ្លៅដោយមិនបានអនុញ្ញាតឲ្យមានបង្កើតស្ថាប័នទូរទស្សន៍ កាសែត និងវិទ្យុឯកជនដែលជាសំឡេងតំណាងឲ្យខ្មែរក្រោមពិតប្រាកដឡើយ មានតែទូរទស្សន៍ វិទ្យុ និងកាសែត ឃោសនារបស់បក្សកុម្មុយនិស្តយួនសម្រាប់បំភ្លៃប្រវត្តិសាស្ត្រ និងសម្រាប់បំពេរឲ្យខ្មែរក្រោមលង់លក់នៅក្នុងការ ត្រួតត្រារបស់ខ្លួនតែប៉ុណ្ណោះ ។

ទោះបី ហូ ជី មិញ បានប្រកាសឯករាជ្យមកដល់ពេលនេះ មានរយៈពេល ៦៩ ឆ្នាំហើយក្ដី វាមិនបាននាំមកនូវប្រ យោជន៍អ្វីដល់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅក្រោមនឹមអាណានិគមយួននៅដែនដីកម្ពុជាក្រោមឡើយ ។ រដ្ឋា ភិបាលអាណានិគមយួនគិតតែធ្វើអ្វី ដើម្បីបំរើផលប្រយោជន៍ដល់ជនជាតិយួនរបស់គេតែប៉ុណ្ណោះ ។ ដរាបណា រដ្ឋាភិបាលវៀតណាមនៅតែបន្តធ្វើនយោបាយបំរើតែផលប្រយោជន៍ជនជាតិយួនគ្នាឯង ដោយមិនបានគិតគូរពី ផលប្រយោជន៍របស់ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៃកម្ពុជាក្រោម និងជនជាតិនានាក្នុងប្រទេសវៀតណាមនោះ ដែលខ្លួនត្រួតត្រានោះ សេចក្ដីប្រកាសឯករាជ្យរបស់ ហូ ជី មិញ កាលពី ៦៩ ឆ្នាំ មុនគ្រាន់តែជាសម្ដីបោកប្រាស់ មួយតែប៉ុណ្ណោះ ៕

Leave a Reply