បាតុកម្ម​ឲ្យ​វៀតណាម​សុំទោស​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ប៉ុន្មានខែចុងក្រោយនេះ ក្រុមយុវជនខ្មែរនៅក្នុងប្រទេសកម្ពុជាបានក្រោកឡើងជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងវត្ត មានជនជាតិយួនដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ក្នុងនោះ មានការក្រោកឡើងធ្វើបាតុកម្មនៅមុខស្ថាន ទូតវៀតណាម ទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំក្នុងប្រទេសមួយនេះសុំទោសពលរដ្ឋខ្មែរជាសាធា រណៈ ចំពោះសម្ដីដែលមន្ត្រីរូបនេះបានថ្លែងថា “ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីយូរយារណាស់មក ហើយ” ។

មានមតិខ្លះសួរថា តើសហព័ន្ធខ្មែរកម្ពុជាក្រោម មានបានចូលរួមក្នុងការធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នា ពេលកន្លងមកដែរឬទេ ? ដើម្បីឲ្យវៀតណាមសុំទោស និងទប់ស្កាត់ការបំភ្លៃប្រវត្តិសាស្ត្រកម្ពុជាក្រោម ពីសំណាក់ ជនជាតិយួន និងរដ្ឋាភិបាលវៀតណាម នោះ ។

ស្ត្រីម្នាក់គូររូបទង់ជាតិកម្ពុជាក្រោមនៅលើផ្ទាល់ និងកាន់ទង់ជាតិកម្ពុជាក្រោម នៅពេលធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ។ រូបថត ស៊ឺន ចែងចើន
ស្ត្រីម្នាក់គូររូបទង់ជាតិកម្ពុជាក្រោមនៅលើផ្ទាល់ និងកាន់ទង់ជាតិកម្ពុជាក្រោម នៅពេលធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ។ រូបថត ស៊ឺន ចែងចើន

ចម្លើយឆ្លើយថា សហព័ន្ធខ្មែរកម្ពុជាក្រោម មានកាតព្វកិច្ច ជាអ្នក បង្រៀន និងបណ្ដុះគំនិតឲ្យក្រុមយុវជន និងអង្គ ការសមាគមខ្មែរក្រោមនៅប្រទេសកម្ពុជាទាំងអស់ បានយល់ដឹងអំពី សិទ្ធិរបស់ខ្លួនរួចមកហើយ រួចទុកឱកាស នេះឲ្យ អ្នកទាំងនោះជាអ្នកធ្វើដោយខ្លួនឯងដើម្បីការពារនូវសិទ្ធិរបស់ខ្លួន ព្រោះសហព័ន្ធខ្មែរកម្ពុជាក្រោមជាអ្នក ចលនាទាមទារនូវ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” មានន័យថា ពលរដ្ឋខ្មែរក្រោមគ្រប់រូបនៅកម្ពុជាក្រោម និងនៅគ្រប់ទិសទីត្រូវចេះប្រើប្រាស់ “សិទ្ធិរបស់ខ្លួន” និង “ចេះការពារនូវ ទង្វើដែលគេរំលោភលើសិទ្ធិរបស់ខ្លួន” ដោយខ្លួនឯង ។ ម្យ៉ាងទៀត ការងារ និងកាតព្វកិច្ចរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមមានច្រើន និងធំធេងមិន សមនឹងចេញមុខតទល់ជាមួយនឹង លោក ត្រឹង វ៉ាំង ថុង គ្រាន់តែជាមន្ត្រីអ្នកនាំពាក្យ ស្ថានទូតវៀតណាមដ៏ តូចតាចម្នាក់នោះទេ ដោយទុកឱកាសឲ្យព្រះសង្ឃ និងយុវជនខ្មែរនៅកម្ពុជា ព្រមទាំងសាខាសហព័ន្ធខ្មែរកម្ពុជា ក្រោម នៅតាមប្រទេសនានាទូទាំងពិភពលោកជាអ្នកធ្វើវាគ្រប់គ្រាន់ទៅហើយ ព្រោះថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអ្នកតំណាងឲ្យខ្មែរក្រោមទូទាំងពិភពលោក មានសមត្ថភាពគ្រប់គ្រាន់ចូលតតាំងជាមួយរដ្ឋាភិបាលវៀតណាម ទាំងមូលនៅក្នុងអង្គការសហប្រជាជាតិគ្រប់ពេលវេលា ។

កាតព្វកិច្ចដ៏សំខាន់របស់សហព័ន្ធខ្មែរកម្ពុជាក្រោមដើម្បីទប់ស្កាត់ “ការបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម” នោះ មិនមែនជាការធ្វើបាតុកម្មមួយរយៈពេលខ្លី ហើយស្ងាត់ទៅវិញនោះទេ គឺសហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើការ គ្រប់ពេល និងជានរន្តរ៍ដើម្បីអង្រួនដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានយល់ដឹងអំពីប្រវត្តិសាស្ត្រពិតនៃដែនដី កម្ពុជាក្រោម តាមរយៈការផលិតឯកសារ និងព័ត៌មានគ្រប់ប្រភេទ ដែលទាក់ទងនឹងប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ។

ការធ្វើបាតុកម្មមួយគ្រាៗហើយស្ងាត់ទៅវិញ ដើម្បីឲ្យវៀតណាមសុំទោស និងប្រឆាំងការបំភ្លៃប្រវត្តិសាស្ត្រដែនដី កម្ពុជាក្រោមនោះជាការល្អមួយ តែមិនអាចបញ្ឈប់ និងទប់ស្កាត់ការបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមបាន ឡើយ ។ ក្នុងយុទ្ធសាស្ត្រធំទាំងបីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម គឺ ទីមួយ កិច្ចការអន្តរជាតិ ទីពីរ កិច្ចការនៅ ប្រទេសកម្ពុជា និងទីបី “កិច្ចការដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម” នោះ សហព័ន្ធខ្មែរកម្ពុជាក្រោមបាន ធ្វើរួចមកហើយ និងកំពុងធ្វើបន្តទៀត ដើម្បីឲ្យប្រទេសវៀតណាម “ទទួលស្គាល់ការពិតប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម” និងទាមទារនៅក្នុងអង្គការសហប្រជាជាតិឲ្យវៀតណាមទទួលស្គាល់ខ្មែរក្រោមថាជា “ជនជាតិដើមនៃ ដែនដីកម្ពុជាក្រោម” និងកំពុងធ្វើការតស៊ូនៅលើឆាកអន្តរជាតិដើម្បីស្វែងរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ។

ទប់ស្កាត់ការបំភ្លៃប្រវត្តិសាស្ត្រដ៏មានប្រសិទ្ធភាព៖

ចាប់តាំងពីបានបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម នាឆ្នាំ ១៩៩៦ មកដល់ពេលនេះ ជារៀងរាល់ឆ្នាំៗ សហព័ន្ធខ្មែរ កម្ពុជាក្រោម បានចងក្រង និងផលិតនូវឯកសារគ្រប់ប្រភេទជាភាសាខ្មែរ និងអង់គ្លេសទាក់ទងនឹងរឿងកម្ពុជា ក្រោម ដើម្បីឲ្យពលរដ្ឋខ្មែរនិងបរទេសបានយល់ដឹង ។ ឯកសារទាំងនោះ រួមមាន CD ល្ខោននិយាយ “រឿង ចៅហ្វាយគុយ” ដែលមាន ៤ បន្ទះ CD, CD បទចម្រៀងជាតិនិយមខ្មែរក្រោមចំនួន ៧ Vol. ដែល បានច្រៀងដោយតារាល្បីៗ នៅកម្ពុជា ដូចជា ទូច ស៊ុននិច ផាន ណាវី ឈួន ឆៃយ៉រី ឡេង ប៊ុនណាត និង សយ វិវឌ្ឍ ជាដើម ប្រមាណជិត ១០០ បទ, DVD បទចម្រៀង Karaoke ខ្មែរក្រោម ចំនួន ២ Vol. និងបានណែនាំ ឲ្យអ្នកស្រី Rebecca Sommer មន្ត្រីអង្គការសហប្រជាជាតិ និងជាផលិតករភាពយន្តឯកសារស្ដីពីជនជាតិដើម បានផលិតភាពយន្តឯកសារស្ដីពីខ្មែរក្រោមមួយមានឈ្មោះថា “ELIMINATED WITHOUT BLEEDING” ឬ “ការរំលាយដោយមិនបង្ហូរឈាម” ហើយភាពយន្តនេះបានទទួលពានរង្វាន់ឆ្នាំ ២០០៨ នៅក្នុងមហោស្រពភាព យន្តអន្តរជាតិញីវយ៉ក និង ពានរង្វាន់ វីដេអូ (New York Festivals International Film & Video Award) ។ ផ្នែកព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម ចងក្រង និងបោះពុម្ពព្រឹត្តិបត្រ “កម្ពុជាក្រោម” ប្រចាំខែ នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៤ មក បានចំនួន ៩៣ លេខ, ព្រឹត្តិបត្រ គណៈកម្មការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC Magazine) ជាភាសាអង់គ្លេស ចំនួន ១១ លេខ និងកាសែត ព្រៃនគរ ប្រចាំសប្ដាហ៍ នៅប្រទេស កម្ពុជាចាប់តាំងពីឆ្នាំ ២០១០ មកបានចំនួន ៤៥ លេខ ។

ល្ខោននិយាយរឿង ចៅហ្វាយ គុយ ផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ល្ខោននិយាយរឿង ចៅហ្វាយ គុយ ផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ចំណែកនៅលើបណ្ដាញអិនធើណិត បានបង្កើត គេហទំព័រ ជាផ្លូវការជាភាសាខ្មែរ និងអង់គ្លេសដើម្បីផ្សព្វផ្សាយព័ត៌មានស្ដីពីជីវភាពរបស់ពលរដ្ឋខ្មែរក្រោមនៅជុំវិញ ពិភពលោក និងនៅកម្ពុជាក្រោមឲ្យមជ្ឈដ្ឋានជាតិ និង អន្តរជាតិបានជ្រាប ។ គេហទំព័រទាំងនោះ មានដូចជា វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK.net) និង សារព័ត៌មាន ព្រៃនគរ (preynokornews.info ឬ preynokornews.blogspot.com) ចេញផ្សាយជារៀងរាល់ថ្ងៃ ជាអត្ថបទព័ត៌មាន និង អត្ថបទគ្រប់ប្រភេទស្ដីពី ខ្មែរក្រោម, គេហទំព័រផ្លូវការជាភាសាអង់គ្លេសរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម (khmerkrom.org), គេហទំព័រ គណៈកម្មការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (kkfyc.org) និង ទូរទស្សន៍ ព្រៃនគរ Online ដែលចេញផ្សាយ នៅលើគេហទព័រ youtube ជាដើម ។

កាសែត ព្រៃនគរ និង ព្រឹត្តិបត្រ កម្ពុជាក្រោម ។
កាសែត ព្រៃនគរ និង ព្រឹត្តិបត្រ កម្ពុជាក្រោម ។

ផ្នែកសៀវភៅវិញ នៅឆ្នាំ ២០០៩ បានចងក្រងសៀវភៅប្រវត្តិសាស្ត្រ កម្ពុជាក្រោមជាភាសាអង់គ្លេសមួយមានឈ្មោះថា “the Khmer-Krom Journey to Self Determination” ឬ “ខ្មែរក្រោមដំណើរឆ្ពោះទៅរកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបានពិនិត្យ និង ទទួលស្គាល់ពី លោក Marino Busdachin អគ្គលេខាធិការនៃអង្គការប្រជាជាតិគ្មានតំណាង (UNPO) និង សៀវភៅមគ្គុទ្ទេសជាភាសា ខ្មែរ “ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ទៀតផង ។ បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បាន ក្លាយទៅជាគេហទំព័រ និងឯកសារប្រភពព័ត៌មានផ្លូវការសម្រាប់ពួកអ្នកកាសែត និង អ្នកស្រាវជ្រាវជាតិ និង អន្តរជាតិដែលចង់ដឹងស្ដីពីខ្មែរក្រោម ។ ឧទារហរណ៍ជាក់ស្ដែង នៅពេលថ្មីៗនេះ សៀវភៅមគ្គុទ្ទេសនាំភ្ញៀវអន្តរជាតិ ស្ដីពីប្រទេសវៀតណាមរបស់ក្រុមហ៊ុន Lonely Planet បានសរសេរយ៉ាងពិស្ដារស្ដីពីប្រវត្តិកម្ពុជាក្រោម ដោយ បានយោងតាមប្រភពព័ត៌មានពីគេហទំព័រសហព័ន្ធខ្មែរកម្ពុជាក្រោម (khmerkrom.net) ។

សៀវភៅ “The Khmer-Krom Journey to Self-Determination” ដែលបានបោះពុម្ពដោយសហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅឆ្នាំ ២០០៩ ។
សៀវភៅ “The Khmer-Krom Journey to Self-Determination” ដែលបានបោះពុម្ពដោយសហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅឆ្នាំ ២០០៩ ។

កិច្ចការទាំងអស់ខាងលើ ជាសកម្មភាពមួយជាក់ស្ដែង និងធ្វើជាប្រចាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីទប់ ស្កាត់ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការបំភ្លៃប្រវត្តិសាស្ត្រពិតដែនដីកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាម ។

អង្រួនស្មារតីអន្តរជាតិ៖

រៀងរាល់ថ្ងៃ គណៈកម្មការនាយក សមាជិក និងក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក បានដើរ គោះទ្វារអង្គការសិទ្ធិមនុស្សអន្តរជាតិ និងបានចូលទៅរួមប្រជុំថ្លែងការណ៍ស្ដីពីបញ្ហាខ្មែរក្រោមនៅក្នុងអង្គការសហ ប្រជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វិស, នៅទីក្រុង New York សហរដ្ឋអាមេរិក ព្រមទាំងបានធ្វើសន្និសីទ អន្តរជាតិស្ដីពី “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោមតាមច្បាប់អន្តរជាតិ” នៅទីក្រុងឡាអេ ប្រ ទេសហូឡង់ កាលពីឆ្នាំ ២០០៦ ដោយមានអ្នកច្បាប់អន្តរជាតិល្បីៗជាច្រើនរូបបានចូលរួម ធ្វើជាវាគ្មិនផ្ដល់ អនុសាសន៍ដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ និងនៅកន្លែងប្រជុំអង្គការសហប្រជាជាតិជាច្រើនកន្លែងទៀត ពេល ណាដែលមានវត្តមានតំណាងប្រទេសវៀតណាមចូលប្រជុំ ។ កិច្ចការនេះ រៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធានាព្រះសង្ឃ ប្រធានអង្គការ-សមាគមយុវជន និងសមណនិស្សិត ខ្មែរក្រោមនៅប្រទេសកម្ពុជា ប្រទេសថៃ ទៅចូលរួមប្រជុំនៅក្នុងវេទិកាអង្គការសហប្រជាជាតិស្ដីបញ្ហាជនជាតិ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីឲ្យពលរដ្ឋ ខ្មែរក្រោមទាំងនោះមានឱកាសបានសិក្សានូវអ្វីដែលហៅថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីប្រទេសជឿន លឿនក្នុងលោក ។

ដោយសារតែសហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការដែលមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ មានចរិតចាស់ទុំ មានគោលដៅពិតប្រាកដ កើតចេញពីអ្នកជាតិនិយមខ្មែរក្រោមដែលមានដើមកំណើតមកពីគ្រប់ខេត្តក្រុងនៃដែនដី កម្ពុជាក្រោមធ្វើការរួមគ្នាដើម្បីសម្រេចជោគវាសនាខ្មែរក្រោមដោយខ្លួនឯងនោះ បានក្លាយទៅជាចលនាគំរូមួយ សម្រាប់សង្គមខ្មែរទូទៅយកតម្រាប់តាម និងបានបណ្ដុះឲ្យមានគំនិតភ្ញាក់រឭកដោយខ្លួនឯងនៅក្នុងស្រទាប់យុវជន ខ្មែរគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ហើយពួកគេបានចេញមុខលើកទង់ជាតិកម្ពុជាក្រោមពាសពេញផ្ទៃប្រទេស កម្ពុជាដោយមិនមានការបង្គាប់បញ្ជាពីសហព័ន្ធខ្មែរកម្ពុជាក្រោមឡើយ ។ ម្យ៉ាងទៀត ស្ថានទូតវៀតណាម ប្រចាំ កម្ពុជា នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសបាតុករថា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និង សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអ្នករៀបចំធ្វើបាតុកម្ម ទោះបីសហព័ន្ធខ្មែរកម្ពុជាក្រោមមិន បានចេញមុខធ្វើបាតុកម្មយ៉ាងណាក៏ដោយ ។ នេះសរបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលវៀតណាមដឹងច្បាស់ណាស់ ថា មានតែសហព័ន្ធខ្មែរកម្ពុជាក្រោមទេ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតតាំងដ៏មានប្រសិទ្ធភាពជាមួយរដ្ឋា ភិបាលវៀតណាម ។

នេះគ្រាន់តែជាការលើកយកចំណុចតូចមួយតែប៉ុណ្ណោះមកនិយាយ ដើម្បីរំឭកឡើងវិញនូវអ្វីដែលសហព័ន្ធខ្មែរ កម្ពុជាក្រោមបានធ្វើរួចមកហើយ ញ៉ាំងឲ្យសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោមទូទាំងពិភព លោកអ្នកដែលមានក្ដីសង្ឃឹម ហើយបានបរិច្ចាគទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា និងស្មារតីជួយដល់សហព័ន្ធខ្មែរ កម្ពុជាក្រោមនាពេលកន្លងមក ។

មកដល់ត្រឹមនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងតែធ្វើ និងបន្តធ្វើដំណើរតទៅមុខទៀត ដើម្បីធ្វើឲ្យពលរដ្ឋខ្មែរក្រោម នៅក្នុងស្រុកបានយល់ដឹងនូវសិទ្ធិរបស់ខ្លួន ហើយហ៊ានប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់ស្រុកនៃដែនដី កម្ពុជាក្រោម ដូចអ្វីដែលមានចែងនៅក្នុងសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដី ពីសិទ្ធិជនជាតិ ដើម ។ ពេលណាខ្មែរក្រោមក្នុងស្រុកគ្រប់រូបបានយល់ដឹង និងចេះប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនហើយ ពេលនោះ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” នឹងកើតមាននៅដែនដីកម្ពុជាក្រោម ជាក់ជាមិនខាន ៕

Leave a Reply