របប​កុ​ម្មុយ​និ​ស្ត​វៀតណាម​ នឹង​រលំ ​ដោយសារ​ចលនា​ជនជាតិ​ដើម និង លទ្ធិប្រជាធិបតេយ្យ​

ដោយ ថាច់ ប្រីជា គឿន |បទបរិយាយរបស់ កាសែត ព្រៃនគរ លេខ ២៤ ឆ្នាំទី ២ ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១១

ជនជាតិដើម ៤ ក្រុមធំៗ រួមមានខ្មែរក្រោម ចាម្ប៍ ម៉ុងតៃញ៉ា និង ហ្មុង នៅក្នុងប្រទេសវៀតណាម ចាប់ផ្តើម ក្រោកឡើងតស៊ូដើម្បីសិទ្ធិម្ចាស់ការរបស់ខ្លួនជាបន្តបន្ទាប់ ។ ចំណែកជនជាតិភាគតិចទាំង ៤៩ និងជនជាតិយួនអ្នកចង់បានលទ្ធិប្រជាធិបតេយ្យមួយទៀត បានក្រោកឡើងតស៊ូប្រឆាំងនឹងរដ្ឋាភិ បាលវៀត ណាមដើម្បីសិទ្ធិសេរីភាពរបស់ពួកគេគ្រប់ទិសទីផងដែរ ។ ការងើបឡើងតស៊ូរបស់ ពលរដ្ឋវៀតណាម រួមទាំងខ្មែរក្រោមផងនោះ ខណៈដែលប្រទេសវៀត ណាមបច្ចុប្បន្ន ដឹកនាំដោយរបប យនិស្តចេះតែផ្តាច់ការទៅៗ និងមានការរើសអើងពូជសាសន៍ទៅលើក្រុមជនជាតិដើម និងជនជាតិភាគតិចយ៉ាងធ្ងន់ធ្ងរ ។

khmer-krom-map

ជំនោរសេរីភាពនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងនៃជនជាតិដើម នៅក្នុងប្រទេស វៀតណាម និងការស្រេកឃ្លាន សិទ្ធិសេរីភាពនៃលទ្ធិប្រជាធិបតេយ្យរបស់ជនជាតិយួន បានជម្រុញឲ្យពួក គេងើប ឡើង តស៊ូ ចំពោះរបបផ្តាច់ការកុម្មុយនិស្តវៀតណាមយ៉ាងខ្លាំងក្លា នាពេល បច្ចុប្បន្ននេះ ។ ការងើបឡើង តស៊ូ ទាំងនេះ អាចបញ្ជាក់ឲ្យឃើញ តាមរយៈសកម្មភាពផ្តាច់ការរបស់រដ្ឋការក្រុងហាណូយសព្វថ្ងៃ មានការចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹកដាក់ពន្ធនាគារ ការចាប់ក្រុមអ្នកតស៊ូមមតិ និងអ្នកបញ្ចេញយោបល់ខ្វែងគំនិតដោយសន្តិវិធី ជាជនជាតិយួនញាត់គុកទាំងអយុត្តិធម៌ជាដើម ។

ចលនាទាមទារ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង របស់ប្រជាជាតិខ្មែរក្រោម ៖

ប្រជាជាតិខ្មែរក្រោមនៅដែនកម្ពុជាក្រោម ឬ ភាគខាងត្បូងនៃប្រទេសវៀតណាមសព្វថ្ងៃ មានប្រមាណ ជាង ៨ លាននាក់ ទាំងព្រះសង្ឃ និងគ្រហស្ថបានងើបឡើងតវ៉ាចំពោះការរំលោភ សិទ្ធិមនុស្ស ពីសំណាក់អាជ្ញាធរវៀតណាមជាបន្តបន្ទាប់ នៅក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ បើទោះបីការតវ៉ានោះ ត្រូវបានរដ្ឋការក្រុងហាណូយ ធ្វើទុក្ខតបវិញយ៉ាងណាក៏ដោយ ព្រោះពួកគាត់មិនអាចអត់ទ្រាំបាន នឹងការជិះ ជាន់ ពីសំណាក់របបផ្តាច់ការយួនមួយនេះ ។

កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សខ្មែរក្រោមនៃសា លាបាលីបំពេញវិជ្ជាខេត្តឃ្លាំង បាននាំគ្នាក្រោកឡើងតវ៉ា ចំពោះអាជ្ញាធរវៀតណាម នៅមុខការិយាល័យនគរបាលខេត្ត ដើម្បីទាមទារឲ្យ អាជ្ញាធរវៀត ណាមគោរពសិទ្ធិរបស់ខ្មែរក្រោម ម្ចាស់ស្រុក ។

មូលហេតុដែលនាំឲ្យមានការធ្វើបាតុកម្មនេះឡើង ដោយព្រះសង្ឃបាតុករបានលើកហេតុផលថា នគរ បាលវៀតណាម បានហាមព្រះសង្ឃខ្មែរក្រោមនៃសាលាបាលីមួយនេះ និមន្តចេញបិណ្ឌបាត្រ ។
ក្រោយពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ អាជ្ញាធរវៀតណាមបានចាប់ព្រះសង្ឃបាតុករផ្សឹក ជាច្រើន អង្គ ។ ចំពោះ ព្រះសង្ឃអង្គណា ដែលអាជ្ញាធរវៀត ណាមចាត់ទុកថា ជាមេបាតុករត្រូវបាន ចាប់ដាក់ គុកតាមលំដាបលំដោយ ។

ព្រះសង្ឃខ្មែរក្រោម ៥ អង្គដែលអាជ្ញាធរវៀតណាមចាប់ដាក់គុកនៅខេត្តឃ្លាំងទាក់ទិនការធ្វើ បាតុកម្ម នេះ ត្រូវបានអាជ្ញាធរវៀតណាម ដោះលែងវិញ ក្រោយពីជាប់គុកម្នាក់ៗជាងពីរ ឆ្នាំមក ។ ការដោះលែង ព្រះ សង្ឃខ្មែរក្រោម ឲ្យ ចេញពីគុកនេះ ត្រូវបានគេមើលឃើញថា ដោយមានការធ្វើបាតុកម្ម ទាមទារពីសំណាក់ខ្មែរក្រោមនៅក្រៅប្រទេស និងបានប្តឹងទៅសហគមន៍អន្តរជាតិ ដើម្បីដាក់គំនាបលើ វៀតណាម ។

ក្រៅពីនេះ ខ្មែរក្រោមនៅខេត្តមាត់ជ្រូក និងខេត្តនានា បានក្រោកឡើងជាបន្តបន្ទាប់ដែរ ដើម្បីទាម ទារដីកេរដូនតារបស់ខ្លួនឡើងវិញ បន្ទាប់ពីដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាម រឹបយកទៅចែកឲ្យជន ជាតិយួន ដោយមិនបានអនុញ្ញាតពីខ្មែរក្រោមម្ចាស់ដីនោះ ក៏ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ទាំង អយុត្តិធរជាការឆ្លើយតបទៅវិញ ។

ថ្មីៗនេះ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ លោក ចៅ ហេន ជាជនភៀសខ្លួនខ្មែរក្រោមនៅប្រទេសថៃ បានត្រឡប់ទៅស្រុកកំណើត នៅខេត្តមាត់ជ្រូក វិញ ត្រូវបានអាជ្ញាធរវៀតណាមចាប់ ដាក់គុករហូតមក ដល់សព្វ ថ្ងៃ បន្ទាប់ពីគាត់និងភរិយាត្រូវបាន UNHCR ប្រ ចាំទីក្រុងបាងកក ប្រទេសថៃ បដិសេធឋានៈ ជាជនភៀសខ្លួនរួចមក ។

រីឯនៅខេត្តព្រះត្រពាំងវិញ អ្នកស្រី ត្រឹង ធី ចូវ សព្វថ្ងៃកំពុងតែនៅក្នុងពន្ធ នាគារដោយត្រូវបាន អាជ្ញាធរវៀត ណាមចាប់ខ្លួនពីបទ ទាមទារដីរបស់ខ្លួនដែលអាជ្ញាធរវៀតណាមបានរឹបយក ធ្វើជារបស់រដ្ឋ ។

ខ្មែរក្រោមនៅកម្ពុជាក្រោម មានប្រ មាណជាង ៨ លាននាក់ និងផ្ទៃដីមានប្រមាណ ៨៩.០០០ គីឡូម៉ែត្រ ការ៉េ នេះ បើយោងតាមអង្គការ UNPO ។ ព្រះពុទ្ធសាសនាថេរវាទជាសាសនា របស់ប្រជាជាតិ ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងមានវត្តអារាមប្រមាណជាង ៥០០ វត្ត ដែលមានអាយុកាលជិត ២០០០ ឆ្នាំ ក្នុងនោះ មានវត្តសម្បូររង្សី (សម្បួរ) ឋិតក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានកកើតឡើង កាលពី គ. ស. ៣៧៣ ជាសាក្សី ។

ចលនានៃជនជាតិ Degar-Montagnards នៅតំបន់ខ្ពង់ រាបវៀតណាម ៖

ប្រជាជាតិម៉ុងតៃញ៉ា (Degar-Monta gnards ) បានក្រោកឡើងតវ៉ាជាបន្តបន្ទាប់ដូចខ្មែរក្រោមដែរ ចាប់តាំងពីឆ្នាំ ២០០០ មក ។ ការរើសអើងពូជសាសន៍ និងការរំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរវៀត ណាម នៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេស បាន ជម្រុញឲ្យក្រុមកុលសម្ព័ន្ធជនជាតិតំបន់ភ្នំ ទាំងនោះងើប ឡើងតវ៉ា ជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីប្តូរយកសិទ្ធិសេរីភាពរបស់ពួកគេ ។

ការទាមទាររបស់ក្រុមជនជាតិនេះ ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់គុកនិងមានសេចក្តីរាយ ការណ៍ថា មានមនុស្សតវ៉ា ជាច្រើន ត្រូវបានបាត់ខ្លួន ហើយពួកគេភាគច្រើន បាននាំគ្នាភៀសខ្លួនរត់ចូលព្រៃឆ្លងកាត់ព្រំដែន ចូលប្រ ទេសកម្ពុជាតាមខេត្តរតនគិរី និងមណ្ឌលគិរី ដើម្បីរួចផុតពីការចាប់ខ្លូន ធ្វើ ទារុណ កម្មរបស់រដ្ឋការក្រុងហាណូយ ។

ក្រុមកុលសម្ព័ន្ធភ្នំនៃតំបន់ខ្ពង់រាបទាំងនេះ មានប្រជាជនប្រមាណពី ១ ទៅ ២ លាននាក់ ជាអ្នកកាន់ សាសនាគ្រឹស្ត ក្នុងនោះមានក្រុមជនជាតិ Jarai, Rhade, Bahnar, Koho, Mnong និង Stieng រស់នៅលើផ្ទៃដីប្រមាណ ៥៥.០០០ គីឡូម៉ែត្រការ៉េ ។ នេះបើយោងតាមរបាយការណ៍ស្តីអំពីជនជាតិដើម Degar-Montagnards របស់អង្គការ UNPO ។

ចលនាផ្តាច់ខ្លួនបង្កើតព្រះរាជាណាចក្រ Hmong នៅភាគខាងជើងវៀតណាម ៖

ក្នុងអំឡុងខែឧសភា ឆ្នាំ ២០១១ កន្លងទៅថ្មីៗនេះ ក្រុមជនជាតិ Hmong នៅស្រុកមឿងញ៉ែ (Muong Nhe ) ខេត្តដៀងបៀង (Dien Bien) ភាគខាងជើងប្រទេសវៀតណាម បាននាំគ្នាក្រោកឡើង ទាមទារផ្តាច់ខ្លួន ចេញពីប្រ ទេសវៀតណាម ហើយគ្រោងបង្កើតជាព្រះរាជាណាចក្រមួយរបស់ខ្លួន ។ ការក្រោកឡើង ដែលមានមនុស្សចូលរួមប្រ មាណជាង ៥.០០០ នាក់នេះ ត្រូវបាន អាជ្ញាធរវៀតណាម បង្ក្រាប ដោយប្រើ ឧទ្ធម្ភាគចក្រ បណ្តាលឲ្យមនុស្សចំនួន៦៣ នាក់បានបាត់ជីវិត ។ នេះបើយោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលវិភាគគោលនយោបាយ សាធារណៈហៅកាត់ថា CPPA និងក្រុមជនជាតិHmong Advance មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ កាលពីខែឧសភា ឆ្នាំ ២០១១ ។

ប្រជាជាតិ Hmong នៅជុំវិញពិភពលោកមាន ៣២០.០០០ នាក់ ដែលបច្ចុប្បន្នប្រជាជាតិមួយនេះ មាន អង្គការសម្ព័ន្ធរដ្ឋចៅហ្វា (ChaoFa Federated State ) ជាសមាជិកនៃអង្គការ UNPO ។ យោងតាមគេហទំ ព័រ Wikipedia ប្រជាជាតិ Hmong នៅវៀតណាមមានប្រមាណ ៧៨៧.៦០៤ នាក់ ។

ចលនាក្រុមជនជាតិចាម្ប៍ភាគកណ្តាលវៀតណាម ៖

ប្រជាជាតិចាម្ប៍ នៃអាណាចក្រចាមប៉ា ឬ ភាគកណ្តាលនៃប្រទេសវៀតណាមសព្វថ្ងៃ យើងនៅមិន ទាន់ឃើញមានការងើបតវ៉ាធំដុំប្រឆាំងរដ្ឋាភិបាល វៀតណាមទេ តែពួកគេកំពុងតែឱប កំហឹងរាល់ថ្ងៃ ចំពោះការបាត់បង់ព្រះរាជាណាចក្ររបស់ខ្លួនទៅដៃយួនកាលពីអតីតកាល ដែលព្រឹត្តិការណ៍មួយ នេះ ប្រជាជាតិចាម្ប៍គ្រប់រូបនៅតែចាត់ទុកថា ជា «កំហឹងជាតិ» របស់ខ្លួនជានិច្ច ។

នគរចាមប៉ា បានធ្លាក់ចូលក្នុង កណ្តាប់ដៃយួន បន្ទាប់ពីស្តេចយួនឈ្មោះ ត្រឹង ញ៉ឹង តុង បានលើក កូនស្រីរបស់ខ្លួនម្នាក់ឈ្មោះ ហ្វៀង ត្រឹង ( Huyen Tran ) ឲ្យទៅស្តេចនគរចាមប៉ា ព្រះនាម ជយសិង្ហវរ្ម័ន ទី ៣ នា ឆ្នាំ ១៣០៦ ។

ប្រវត្តិជ័យជំនះ ដណ្ដើមបាននគរចាមប៉ា នេះ សព្វថ្ងៃ រដ្ឋាភិបាលវៀតណាម បានសាងបូជនិយដ្ឋាន មួយនៅទីក្រុងហ្វេ (Hue) សម្រាប់តាំងរូបសំណាកនាង ហ្វៀង ត្រឹង ធ្វើបូជនីយបុគ្គលរបស់ពួកគេ ដោយជនជាតិយួនចាត់ទុកថា នាងនេះហើយបានធ្វើឲ្យស្តេចយួន វាយដណ្ដើមយកបាននគរ ចាម្ប៉ា នាពេលនោះ ។

ជនជាតិចាម្ប៍គ្រប់រូបចាត់ទុកព្រឹត្តិការណ៍បាត់នគររបស់ខ្លួននេះ ថាជា «ព្រឹត្តិការណ៍កំហឹងជាតិ» ហើយពួកគេកំពុងតែឱបទុក្ខក្នុងខ្លួនរាល់ថ្ងៃ ចាំតែមានឱកាសអាលនឹងដណ្ដើមមកវិញនូវនគររបស់ខ្លួន ។ អ្វីដែលជាការឈឺចាប់ជាងនេះទៅទៀតសម្រាប់ជនជាតិចាម្ប៍នោះគឺ នៅក្នុងបូជនីយស្ថាននេះ រដ្ឋាភិបាល វៀតណាម បានចារជាផ្ទាំងសិលាចារឹកមួយយ៉ាងធំ វាហាក់ដូចជាការចំអកមួយដល់ ជនជាតិចាម្ប៍អីចឹង ថា នាង ហ្វៀង ត្រឹង ជាវីរនារីជាតិ ដែលបានធ្វើឲ្យស្តេចយួនយកបាននគរចាមប៉ា ក្នុងអតីតកាល ។

ចលនាទាមទារលទ្ធិប្រជាធិបតេយ្យរបស់ជនជាតិយួន ៖

ថ្ងៃទី ០២ ខែសីហា ខាងមុខនេះ រដ្ឋការក្រុងហាណូយនឹងបើកឧទ្ធរណ៍ក្តីលោក កូវ ហ្វី ហា វៅ ជាមេធាវីជនជាតិយួនម្នាក់ ត្រូវបានអាជ្ញធរវៀតណាម ចោទប្រកាន់ពីបទ «ឃោសនាប្រឆាំង រដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយម វៀតណាម »។ ក្រៅពីនេះ សកម្មជនតស៊ូមតិ និងអ្នកបញ្ចេញយោបល់ខ្វែងគំនិតជនជាតិយួនជាច្រើនរូប កំពុងតែជាប់នៅក្នុងគុកកុម្មុយនិស្តយួន រាល់ថ្ងៃ ដោយសារតែ ពួកគេនិយាយការពិតដែលកើកឡើងអយុត្តិធម៌ នៅក្នុងរបបកុម្មុយនិស្តវៀតណាម ។ អ្នកប្រជាធិបតេយ្យយួនទាំងនេះ ពួកគេចង់បានឲ្យ វៀតណាម ក្លាយទៅជាប្រទេសមាននីតិរដ្ឋ គោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យ និងប្តូររបបពីកម្មុយនិស្តទៅជារបបសេរីពហុបក្ស ។

សរុបសេចក្តីមក អំពើផ្តាច់ការរបស់រដ្ឋការក្រុងហាណូយពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានប្រជាពលរដ្ឋវៀត ណាម និងជនជាតិដើមក្នុងប្រទេស កាន់តែបានយល់ដឹងហើយ ។ ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រ ទាប់វណ្ណៈ អំពីពុតរបស់បក្សកុម្មុយនិស្តវៀតណាម និងការឈឺចាប់ ដែលកើតចេញពីការជិះជាន់ វានឹងជម្រុញឲ្យរបបកុម្មុយនិស្ត ផ្តាច់ការមួយនេះ នឹងដួលរលំនៅពេលអនាគតខាងមុខនេះជាមិនខាន ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s